មិនមែនជាខ្លួនអ្នកទៀតទេ
នៅរដូវក្តៅ ក្នុងឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បានក្លាយជាមនុស្សទីមួយ ដែលបានឆ្លងកាត់ទឹកជ្រោះណាយអាការ៉ា ដោយប្រើខ្សែពួរ ទោះបីជាគេឲ្យគាត់ធ្វើដូចនេះរាប់រយដងទៀត ក៏គាត់ហ៊ានធ្វើដែរ។ មានពេលមួយ គាត់បានឆ្លងកាត់ទឹកជ្រោះនេះ ជាមួយលោកហារី ខូលឃត(Harry Colcord) ដែលជាអ្នកគ្រប់គ្រងរបស់គាត់ ដោយឲ្យលោកហារី នៅពីក្រោយគាត់។ គាត់ក៏បានប្រាប់លោកហារីថា “ហារី ចូរមើលទៅខាងលើ ឥឡូវនេះ អ្នកមិនអាចធ្វើអ្វីតាមចិត្តទៀតឡើយ បើខ្ញុំយោលខ្លួន ចូរយោលខ្លួនជាមួយខ្ញុំ។ កុំព្យាយាមទប់ខ្លួនអី។ បើអ្នកទប់ខ្លួន នោះយើងនឹងធ្លាក់ស្លាប់ទាំងអស់គ្នាមិនខាន”។
ការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅក្រុងកាឡាទី គឺប្រៀបដូចជាការនិយាយប្រាប់ពួកគេថា: អ្នកមិនអាចដើរតាមផ្លូវនៃជីវិត ដែលសព្វព្រះទ័យដល់ព្រះបានឡើយ បើអ្នកមិនមានជំនឿលើព្រះគ្រីស្ទទេនោះ។ ប៉ុន្តែ អ្នកមិនចាំបាច់ត្រូវដើរដោយគ្មានជំនឿនោះឡើយ។ យើងមិនអាចខំធ្វើការល្អ ដើម្បីឲ្យព្រះទ្រង់សព្វព្រះទ័យនោះឡើយ។ ដូចនេះ តើយើងនឹងទទួលសេចក្តីសង្រ្គោះ ដោយមិនធ្វើអ្វីសោះឬ? ទេ! ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យតោងព្រះគ្រីស្ទឲ្យជាប់។ ការតោងព្រះយេស៊ូវឲ្យជាប់ គឺមានន័យថា យើងសម្លាប់របៀបនៃការរស់នៅចាស់ ដែលចូលចិត្តពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពោលគឺជីវិតចាស់របស់យើងបានស្លាប់ហើយ។ ប៉ុន្តែ យើងនៅតែឲ្យវាបន្តរស់ទៀត។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។…
អធិស្ឋានអំពីរឿងគ្រប់យ៉ាង
កូនឆ្មាមួយក្បាលមានខ្លួនកខ្វក់ បានអង្គុយយ៉ាងសុភាព នៅលើកម្រាលឥដ្ឋ ហើយក៏បានមើលមុខខ្ញុំ ដោយភាពស្ងប់ស្ងាត់។ វារស់នៅជាមួយបងប្អូនបង្កើតរបស់វា ក្នុងចំណតឡាន នៅជាន់ក្រោមដីរបស់អគារ ដែលអតិថិជនរបស់ខ្ញុំធ្វើការ។ ខ្ញុំអាណិតពួកវាណាស់ បានជាខ្ញុំប្រគល់ចំណីឆ្មាឲ្យទៅសន្តិសុខម្នាក់ ដើម្បីឲ្យគាត់ដាក់ចំណីឲ្យពួកវា ជារៀងរាល់ថ្ងៃ ហើយប្រគល់ឲ្យគាត់បន្ថែមទៀត ពេលណាចំណីនោះអស់។
ប៉ុន្តែ ថ្ងៃមួយ សន្តិសុខម្នាក់នោះត្រូវបានគេចាត់តាំង ឲ្យទៅយាមនៅកន្លែងផ្សេង។ ខ្ញុំក៏បានអធិស្ឋានថា “ព្រះអង្គ កូនឆ្មាកំសត់ទាំងនេះ គឺជាសត្វដែលព្រះអង្គបានបង្កើត។ សូមព្រះអង្គប្រទានឲ្យមាននរណាម្នាក់ ដែលទូលបង្គំអាចពឹងឲ្យដាក់ចំណីឲ្យពួកវា”។ ប៉ុន្តែ ខ្ញុំក៏ឆ្ងល់ផងដែរថា តើការទូលសូមនេះ សំខាន់ចំពោះព្រះឬទេ? ជាការពិតណាស់ មានរឿងជាច្រើនដែលសំខាន់ជាងនេះ ដែលព្រះអង្គត្រូវជួយ។
សាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរភីលីព ៤:៦ ថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”។ យើងមានព្រះវរបិតា នៃសេចក្តីស្រឡាញ់ ដែលសព្វព្រះទ័យឲ្យយើងនាំការខ្វល់ខ្វាយគ្រប់យ៉ាង ថ្វាយដល់ព្រះអង្គ សូម្បីតែបញ្ហាដែលហាក់ដូចជាមិនសំខាន់ក៏ដោយ។
នៅពេលល្ងាចនោះ មានអ្នកបោសសម្អាតចាស់ទុំម្នាក់ ដែលបានធ្វើការក្នុងអគារនោះ អស់ជាច្រើនឆ្នាំ បានដើរមករកខ្ញុំ។ មុនពេលខ្ញុំនិយាយអំពីរឿងនេះ បុរសដ៏សប្បុរសម្នាក់នេះ ក៏បានប្រាប់ខ្ញុំថា ដោយសារសន្តិសុខមុន មិនធ្វើការនៅទីនេះទៀតទេ ដូចនេះ គាត់អាចដាក់ចំណីឲ្យសត្វឆ្មាទំាងនោះ ចាប់ពីពេលនេះទៅ។…
បានចម្រើនកម្លាំង ដោយព្រះគុណ
ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលអាមេរិក ទាហានដែលរត់ចោលជួរ ត្រូវទទួលទោសប្រហារជីវិត។ ប៉ុន្តែ កងទ័ពសហព័ន្ធកម្រនឹងកាត់ទោសប្រហារជីវិតទាហានរត់ចោលជួរណាស់ ព្រោះលោកអ័ប្រាហាំ លីនខិន(Abraham Lincoln) ដែលជាប្រធានាធិបតី និងអគ្គបញ្ជាការកងទ័ព បានលើកលែងទោសឲ្យពួកគេស្ទើរតែគ្រប់គ្នា។ រឿងនេះបានធ្វើឲ្យលោក អេឌវីន ស្ទែនតុន(Edwin Stanton) ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានការខឹងសម្បា ព្រោះគាត់ជឿថា ការលើកលែងទោសឲ្យមនុស្សច្រើនយ៉ាងនេះ គ្រាន់តែអាចនាំឲ្យមានទាហានកាន់តែច្រើនចង់រត់ចោលជួរ។ ប៉ុន្តែ លោកលីនខិន មានការអាណិតចំពោះពួកទាហាន ដែលបាក់ស្មារតី ដោយត្រូវការភ័យខ្លាចគ្របសង្កត់ ក្នុងសមរភូមិដ៏ក្តៅគគុក។ ហើយការអាណិតរបស់គាត់ បានធ្វើឲ្យពួកកងទ័ពស្រឡាញ់គាត់យ៉ាងខ្លាំង។ ពួកគេស្រឡាញ់លោកអ័ប្រាហាំ លីនខិន ដូចឪពុក ហើយក្តីស្រឡាញ់នេះបាននាំឲ្យពួកគេចង់បម្រើគាត់ កាន់តែខ្លាំង។
ពេលដែលសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ ឲ្យ “ទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទ”(២ធីម៉ូថេ ២:៣) គាត់ហៅគាត់ ឲ្យបំពេញតូនាទីដ៏ពិបាក។ ទាហានត្រូវមានការប្តូរផ្តាច់ទាំងស្រុង ខិតខំធ្វើការ ហើយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ គាត់ត្រូវបម្រើព្រះយេស៊ូវដែលជាមេបញ្ជាការ ដោយអស់ពីចិត្ត។ ប៉ុន្តែ តាមពិត ជួនកាល យើងខកខានមិនបានធ្វើជាទាហានដ៏ល្អ។ យើងមិនតែងតែបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់នោះឡើយ។ ដូចនេះហើយ សាវ័កប៉ុលបានកំឡាចិត្តយើងថា “ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.១)។ ព្រះអង្គសង្រ្គោះនៃយើងមានពេញដោយព្រះគុណ។ ព្រះអង្គអាណិត ចំពោះសេចក្តីកម្សោយរបស់យើង ហើយក៏អត់ទោសបាបឲ្យយើង(ហេព្រើរ ៤:១៥)។…
កម្លាំងនៅក្នុងភាពកម្សោយ
ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។
នរណាគ្រប់គ្រងស្ថានការណ៍?
កាលខ្ញុំកំពុងរៀនបើកបរ ក្នុងទីក្រុងចេនណៃ ប្រទេសឥណ្ឌា ខ្ញុំបានបើកបរ នៅពេលព្រឹកព្រលឹម។ ពីដំបូងខ្ញុំមានការភិតភ័យ ហើយមានពេលមួយនោះ ខ្ញុំក៏បានស្លន់ ហើយច្រឡំជាន់ហ្គែរស្មានថាហ្វ្រាំង។ ខ្ញុំមានការកត់ស្លត់ ពេលដែលឡានកញ្ឆក់ទៅមុខ បន្ទាប់មកក៏បានឈប់ទំាងបង្ខំ។ គ្រូបង្រៀនបានជាន់ហ្វ្រាំង នៅក្រោមកៅអីអង្គុយរបស់គាត់។ ខ្ញុំមានអារម្មណ៍តក់ស្លត់ តែគ្រូបង្រៀនរបស់ខ្ញុំបានឆ្លើយតប ដោយចិត្តសុភាព។
បទគម្ពីរម៉ាកុស ៤:៣៥-៤១ បានពិពណ៌នា អំពីការដែលព្រះយេស៊ូវផ្ទុំក្នុងទូក ក្នុងពេលមានខ្យល់ព្យុះបក់បោកមក ខណៈពេលដែលពួកសិស្សរបស់ទ្រង់កំពុងតែភ័យស្លន់ស្លោរ។ ពួកគេក៏បានដាស់ព្រះអង្គ។ ព្រះអង្គក៏បានក្រោកឡើង ហើយក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ តើហេតុអ្វីព្រះយេស៊ូវមានព្រះទ័យស្ងប់ នៅពេលដែលសិស្សទ្រង់ ខ្លះជាអ្នកនេសាទដ៏ជំនាញ កំពុងតែមានការព្រួយបារម្ភខ្លាំងយ៉ាងនេះ?
ព្រះយេស៊ូវមានព្រះទ័យស្ងប់ ព្រោះព្រះអង្គមានការគ្រប់គ្រងទាំងស្រុងមកលើស្ថានការណ៍នោះ។ ព្រះអម្ចាស់នៃយើងមានគ្រប់អំណាចចេស្តា ហើយក៏គ្រប់គ្រងមកលើស្នាព្រះហស្តទ្រង់ និងរាប់បញ្ចូលទាំងស្ថានភាពនីមួយៗដែលយើងជួបប្រទះផងដែរ។ គ្មានស្ថានភាពអ្វីដែលព្រះអង្គមិនអាចគ្រប់គ្រងបាននោះឡើយ។ ព្រះអង្គអាចធ្វើឲ្យខ្យល់ព្យុះស្ងប់(ខ.៣៩) ដូចនេះ ព្រះអង្គក៏អាចជួយយើង ក្នុងពេលដែលមានវិបត្តិ និងបញ្ហាប្រឈមផងដែរ។
សព្វថ្ងៃនេះ បើអ្នកស្ថិតក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច នោះសូមចាំថា ព្រះយេស៊ូវកំពុងតែគ្រប់គ្រងទាំងស្រុងមកលើស្ថានភាពនោះ។ ព្រះអង្គមិនគ្រាន់តែអាចប្រទានសន្តិភាព និងធ្វើឲ្យចិត្តអ្នកស្ងប់ប៉ុណ្ណោះឡើយ តែថែមទាំងជួយអ្នកឲ្យឆ្លងកាត់ខ្យល់ព្យុះនៃជីវិតផងដែរ។—Ebinezar Mohan
ព្រះដ៏ជាព្រះ
ការដាក់ឈ្មោះ មានសារៈសំខាន់ ទោះនោះជាការដាក់ឈ្មោះឲ្យក្មេង ក្រុមហ៊ុន ឬដាក់ឈ្មោះឲ្យសត្វចិញ្ចិមក្តី។ ហេតុនេះហើយ ឪពុកម្តាយ អ្នកជំនួញ និងក្រុមគ្រួសារបានខិតខំរិះគិត អំពីឈ្មោះដែលល្អបំផុត។ មនុស្សភាគច្រើនចង់ជ្រើសរើសយកឈ្មោះណា ដែលមានអត្ថន័យដ៏សំខាន់ ដោយរាប់ចាប់តាំងពីឈ្មោះដែលពេញនិយម រហូតដល់ឈ្មោះដែលមានអ្វីពិសេស។ ឧទាហរណ៍ ឈ្មោះរបស់ខ្ញុំជាភាសាចិន គឺបានបង្កប់នូវការលើកទឹកចិត្ត ដែលឪពុកម្តាយខ្ញុំមាន សម្រាប់ខ្ញុំ។ ពួកគាត់សង្ឃឹមថា ឈ្មោះនោះនឹងនាំឲ្យខ្ញុំក្លាយជាមនុស្សមានប្រាជ្ញា។
នៅសម័យ ដែលមានចែងក្នុងព្រះគម្ពីរប៊ីប ឈ្មោះក៏មានសារៈសំខាន់ណាស់ដែរ។ លោកម៉ូសេបានដឹង អំពីសារៈសំខាន់របស់ឈ្មោះ។ ពេលដែលព្រះអម្ចាស់ជួបគាត់ នៅក្បែរគុម្ពបន្លា ហើយប្រទានបេសកកម្ម ឲ្យគាត់រំដោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចពីស្តេចផារោន គាត់ក៏បានសួរព្រះអង្គថា តើព្រះអង្គមានព្រះនាមអ្វី? (មើលនិក្ខមនំ ៣:១៣)។ ព្រះអម្ចាស់ក៏បានឆ្លើយតបថា “អញជាព្រះដ៏ជាព្រះ”(ខ.១៤)។ ពាក្យថា “អញជាព្រះដ៏ជាព្រះ” គឺមានន័យថា ព្រះអង្គជាព្រះ ដែលអស់កល្ប មានភាពគ្រប់គ្រាន់ មានព្រះជន្មតាំងពីអស់កល្បដល់អស់កល្ប មានពេញដោយក្តីអាណិត និងគ្មានព្រំដែន។ ព្រះអង្គមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដោយមិនពឹងផ្អែកទៅលើអ្វីមួយ ដើម្បីឲ្យអាចមានព្រះវត្តមាននោះឡើយ។ ព្រះអង្គមិនប្រែប្រួល នៅថ្ងៃម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។ គ្មានអ្វីអាចធ្វើឲ្យព្រះអង្គប្រព្រឹត្តអ្វី ដែលខុសនឹងចារិកលក្ខណៈ ឬភាពពិតត្រង់របស់ព្រះអង្គឡើយ។
ព្រះនាមរបស់ព្រះ គឺជាគ្រឹះដ៏រឹងមាំ ដែលធ្វើឲ្យយើងទុកចិត្តលើសេចក្តីស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ការយល់អំពីអត្ថន័យរបស់ព្រះនាមព្រះ…
ចូលទៅក្នុងពេលអនាគត ដោយការអត់ឱនទោស
កាលពីឆ្នាំ១៩៩៤ ប្រទេសអាហ្វ្រិកខាងត្បូង ធ្វើការផ្លាស់ប្តូររបបនយោបាយ ពីរដ្ឋាភិបាលដែលដឹកនាំដោយគោលនយោបាយរើសអើងពូជសាសន៍ ទៅជារដ្ឋាភិបាលប្រជាធិបតេយ្យ។ ពេលនោះ ប្រទេសនេះប្រឈមមុខដាក់សំណួរដ៏ពិបាកមួយ ដែលបានចោទសួរថា តើពួកគេត្រូវលើកយកឧក្រិដ្ឋកម្ម ក្នុងសម័យបែងចែកពូជសាសន៍ មកនិយាយដោយរបៀបណា។ អ្នកដឹកនាំប្រទេសនេះមិនអាចព្រងើយកន្តើយចំពោះអតីតកាលឡើយ ប៉ុន្តែ ការដាក់ទោសធ្ងន់ធ្ងរមកលើអ្នកដែលមានកំហុស គឺជាការប្រថុយនឹងការធ្វើឲ្យប្រទេសនេះមានរបួសកាន់តែជ្រៅ។ លោកដេសមុន ទូទូ(Desmond Tutu) ជាជនជាតិស្បែកខ្មៅទីមួយ ដែលបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់របស់និកាយអង់គ្លីខិន នៅប្រទេសអាហ្វ្រិកខាងត្បូង។ ក្នុងសៀវភៅ ដែលគាត់បាននិពន្ធ មានចំណងជើងថា យើងមិនអាចចូលទៅក្នុងពេលអនាគត ដោយគ្មានការអត់ឱនទោស គាត់បានមានប្រសាសន៍ថា “យើងអាចមានយុត្តិធម៌ គឺយុត្តិធម៌ដែលដាក់ទោស ឲ្យសមនឹងកំហុស តែប្រទេសអាហ្រ្វិកខាងត្បូងនឹងត្រូវវិនាសមិនខាន”។
តាមរយៈការបង្កើតគណៈកម្មការនៃសេចក្តីពិត និងការផ្សៈផ្សា ប្រទេសប្រជាធិប្បតេយ្យថ្មីមួយនេះ ក៏បានជ្រើសរើសយកផ្លូវដ៏ពិបាក នៅក្នុងការដេញតាមសេចក្តីពិត យុត្តិធម៌ និងសេចក្តីមេត្តា។ គេបានផ្តល់ឱកាសឲ្យអ្នកដែលមានទោសពីបទឧក្រិដ្ឋ មានផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ បើសិនជាពួកគេស្ម័គ្រចិត្តចូលមកសារភាព ហើយព្រមសងជម្ងឺចិត្ត។ ទាល់តែគេប្រឈមមុខដាក់សេចក្តីពិត ដោយចិត្តក្លាហាន ទើបប្រទេសគេចាប់ផ្តើមធូរស្រាល ឡើងវិញ។
សោកនាដកម្មរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឆ្លុះបញ្ចាំង អំពីបញ្ហាមួយ ដែលយើងរាល់គ្នាសុទ្ធតែជួបប្រទះ។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យដេញតាមសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តា(មីកា ៦:៨) ប៉ុន្តែ ជាញឹកញាប់ គេច្រើនតែមានការយល់ច្រឡំថា សេចក្តីមេត្តា គឺជាការបណ្តោយឲ្យអ្នកខុសរួចខ្លួន ដោយគ្មានការទទួលខុសត្រូវ…
ជំនឿដ៏មានតម្លៃ
មិត្តភក្តិរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្តកាត់ដេរខោអាវ។ នាងក៏បានរំឭកថា កាលពីក្មេង ជីដូនរបស់នាងបានដេររ៉ូបឲ្យនាងស្លៀក។ ពេលណានាងបានឮសម្លេងម៉ាស៊ីនដេរ នាងក៏បានគិតដោយចិត្តរីករាយ អំពីខោអាវដែលជីដូននាងកំពុងតែកាត់ដេរឲ្យនាង។
សព្វថ្ងៃនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់នេះ បានកាត់ដេរខោអាវខ្លួនឯង ហើយក៏មានគម្រោងផ្ទេរជំនាញនេះ ទៅកូនស្រីរបស់នាង។ កូនស្រីនាងមានអាយុតែ៥ឆ្នាំទេ តែនាងបាននាំកូនស្រីនាងចូលទៅក្នុងឃ្លាំងដាក់ខោអាវ ដើម្បីឲ្យកូនស្រីនាងមានចំណាប់អារម្មណ៍ចំពោះការកាត់ដេរ។
ការផ្ទេរជំនាញ មុខជំនួញ ឬជំនឿពីជំនាន់មួយ ទៅជំនាន់មួយទៀត គឺជារឿងដែលកើតមានជាធម្មតា ក្នុងចំណោមវប្បធម៌ខ្លះ។ អ្វីៗដែលគេបានរៀនពីឪពុកម្តាយរបស់ខ្លួន នោះគេក៏បានផ្ទេរចំណេះដឹងនោះ ទៅកូន។ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើលោកធីម៉ូថេ សាវ័កប៉ុលបាននឹកចាំអំពីជំនឿដ៏ពិតប្រាកដ របស់ជីដូនលោកធីម៉ូថេ ឈ្នោះ ឡូអ៊ីស និងម្តាយរបស់គាត់ឈ្មោះអ៊ើនីស។ គេជឿថា ស្រ្តីទាំងពីរបានបង្រៀនព្រះបន្ទូលដល់លោកធីម៉ូថេ កាលគាត់នៅក្មេង រហូតដល់ពេលដែលគាត់បានសម្រេចចិត្តទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ(២ធីម៉ូថេ ៣១៥)។
ចុះចំណែកយើងវិញ? តើយើងនឹងផ្ទេរជំនឿរបស់យើង ទៅមនុស្សជំនាន់ក្រោយ ដោយរបៀបណា? កាលណាយើងបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ ហើយទទួលការចម្រើនកម្លាំងពីព្រះវិញ្ញាណព្រះអង្គ(២ធីម៉ូថេ ១:៧) នោះយើងអាចផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវ តាមរយៈពាក្យសម្តី និងសកម្មភាព ដែលជាភស្តុតាងបង្ហាញថា យើងជាអ្នកដើរតាមព្រះគ្រីស្ទ(២ធីម៉ូថេ ២:២)។ យើងអាចផ្ទេរចំណេះដឹង ឬជំនាញ ហើយថែមទាំងសេចក្តីជំនឿដ៏មានតម្លៃរបស់យើងដល់អ្នកជំនាន់ក្រោយ។—Marlene Legaspi-Munar
បញ្ហាខាងក្នុង
ពីរបីឆ្នាំមុន សត្វត្រសេះបានចាប់ផ្តើមចិកទំលុះជញ្ចាំង នៅចំហៀងផ្ទះរបស់ខ្ញុំ។ យើងគិតថា បញ្ហាមានតែនៅខាងក្រៅផ្ទះទេ។ ប៉ុន្តែ ថ្ងៃមួយ ខ្ញុំ និងកូនប្រុសខ្ញុំក៏បានដាក់ជណ្តើរឡើង ចូលទៅក្នុងបន្ទប់ក្នុងដំបូលផ្ទះ ហើយសត្វបក្សីមួយក្បាលក៏បានស្ទុះហើរចេញកាត់មុខយើង ធ្វើឲ្យយើងភ្ញាក់ព្រើត។ យើងក៏បានដឹងថា បញ្ហាកំពុងតែកើតមានក្នុងផ្ទះយើង គឺអាក្រក់លើសការរំពឹងគិតរបស់យើងទៀត។
ពេលដែលព្រះយេស៊ូវយាងមកដល់ទីក្រុងយេរូសាឡិម ហ្វូងមនុស្សសង្ឃឹមថា ព្រះអង្គនឹងជួយដោះស្រាយបញ្ហាខាងក្រៅរបស់ពួកគេ ដែលជាការសង្កត់សង្កិនរបស់ចក្រភពរ៉ូម៉ាំង។ ពួកគេក៏បានស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!(ម៉ាថាយ ២១:៩)។ នេះជាពេលដែលពួកគេកំពុងរង់ចាំ។ ព្រះមហាក្សត្រដែលព្រះបានចាត់តាំង បានយាងមកហើយ។ បើសិនជាព្រះដ៏ប្រោសលោះ ត្រូវចាប់ផ្តើមធ្វើកំណែរទម្រង់ផ្នែកនយោបាយ សម្រាប់ពួកគេ តើព្រះអង្គនឹងចាប់ផ្តើមដោះស្រាយបញ្ហាខាងក្រៅទាំងនោះឬទេ? ប៉ុន្តែ កណ្ឌគម្ពីរដំណឹងល្អភាគច្រើនបានចែងថា “ក្បួនដង្ហែរនៃជ័យជម្នះ ចូលទីក្រុងយេរូសឡិម” គឺបានកើតឡើង មុនពេលព្រះយេស៊ូវបណ្តេញពួកអ្នករកស៊ីដូរលុយ ចេញពីព្រះវិហារ(ខ.១២-១៣)។ ព្រះអង្គកំពុងតែសម្អាតផ្ទះរបស់ទ្រង់ ពីក្នុងមកក្រៅ។
ពេលដែលយើងស្វាគមន៍ព្រះយេស៊ូវ ធ្វើជាស្តេច នោះព្រះអង្គនឹងធ្វើឲ្យអ្វីៗមានការផ្លាស់ប្រែ ហើយព្រះអង្គក៏ចាប់ផ្តើមពីយើងទៅ។ ព្រះអង្គនាំយើងប្រឈមមុខដាក់ការអាក្រក់ នៅខាងក្នុង។ ព្រះយេស៊ូវយាងចូលទីក្រុង ដោយគង់នៅលើខ្នងសត្វលា គឺបានទទួលការស្វាគមន៍ ជានិមិត្តសញ្ញានៃសន្តិភាព ប៉ុន្តែ គោលដៅរបស់ព្រះអង្គ គឺដើម្បីឲ្យខ្មាំងសត្រូវព្រះអង្គចុះចាញ់ ដោយគ្មានលក្ខខណ្ឌ។ ព្រះយេស៊ូវដែលជាព្រះមហាក្សត្ររបស់យើង ក៏តម្រូវឲ្យយើងចុះចូលព្រះអង្គផងដែរ។—Glenn Packiam
ព្រះបន្ទូលសន្យាទី ២ ផែនការដែលព្រះមានសម្រាប់អ្នក ជាផែនការដែលល្អបំផុតជានិច្ច
យើងអាចមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតបការអធិស្ឋានរបស់យើង ឬហាក់ដូចជាស្ងាត់ស្ងៀម ចំពោះការទូលសូមរបស់យើង។ ពេលណាយើងអធិស្ឋាន ដោយចិត្តឆេះឆួល សូមអ្វីមួយ ហើយព្រះអង្គហាក់ដូចជាបង្ខាំងរបស់នោះពីយើង ប៉ុន្តែ យើងច្រើនតែអាចក្រឡេកមកក្រោយ ហើយមើលឃើញប្រាជ្ញា និងការពាររបស់ព្រះ តាមរយៈរឿងនោះ។
យើងប្រហែលជាបានអធិស្ឋានសូមព្រះអង្គបញ្ឈប់ការរាតដ្បាតនៃជំងឺកូវីឌ១៩ ហើយសូមឲ្យយើងវិលត្រឡប់ទៅរកការរស់នៅធម្មតាវិញ តែព្រះអង្គមិនទាន់បានឆ្លើយតបចំពោះការទូលសូមនេះទេ។ ចុះបើសិនជារឿងនេះជាឱកាសមួយទៀត ដែលព្រះអង្គកំពុងប្រើ ដើម្បីធ្វើការក្នុងជីវិតយើង ដើម្បីជាប្រយោជន៍យើង(រ៉ូម…